Thursday, May 24, 2012

របៀប​ Invite មិត្ត​​ភក្តិ​ក្នុង Facebook ម្ដង​ទាំង​អស់​​​ក្នុង​ពេល​តែ​មួយ​


សម្រាប់​មិត្ត​ភក្តិ​បង​ប្អូន​ដែល​កំពុង​ប្រើ​ប្រាស់ Facebook ហើយ​បាន​បង្កើត​នួវ Event ហើយ​ចង់ អញ្ជើញ​មិត្ត​ភក្តិ (Invite) អោយចូល​រួម​ក្នុង Even, Page, Group នោះ​​តែង​មាន​ការ​រអ៊ូ​រទាំ​ថា ពិបាក​​ណាស់ ព្រោះ​យើង​ត្រូវ​​ចុច Invite ម្ដង​ម្នាក់ៗ ដូច​នេះ​ឃើញ​ថា​ចំណាយ​ពេល​យូ​ណាស់ ព្រោះ​ពេល​ខ្លះ​​យើង​មាន Friends រាប់​ពាន់​នាក់​ដូច​នេះ មិន​ចាំ​បាច់​ចុច​ជ្រើស​រើស​ឈ្មោះ​ម្ដង​ម្នាក់ៗ​នាំ​តែ​ចំណាយ​ពេល​យូ​នោះ​ ទេ។
ទំព័រ​រៀន​ដើម្បី​សូម​បង្ហាញ​នូវ របៀប​ធ្វើ​ដោយ​អាច​បន្ថែម​មិត្ត​ភក្តិ​ចូល​ក្នុង​ក្រុម ឬ ព្រឹត្តិការ​ផ្សេង​ៗ​ដោយ​ចំណាយ​ពេល​ត្រឹម ១​០ វិនាទី​យើង​អាច ហៅ​មិត្ត​ភក្តិ​ម្ដង​ទាំង​អស់​តែ​ម្ដង​។ ដើម្បី​ធ្វើ​សូម​មើល​តាម​​វិធី​ដូច ​ខាង​ក្រោម៖
ទី​១ សូម​បង្កើត Event ជា​មុន​សិន​រួច ចុច Save
ទី​២ សូម​​ចុច​លើ​ប៊ូតុង “Select Guests to Invite”
ទី​៣ សូម​រង​ចាំ​រហូត​ដល់​ គ្រប់​ទាំង​មិត្ត​ភក្តិ​ទាំង​អស់​បានបង្ហាញ (loading)
ទី​៤ សូម​ចម្លង​នូវ​ Code Javascript ខាង​ក្រោម​ហើយ past ដាក់​ទៅ​ក្នុង URL Browser លុះ​ក្រោយ​មក​​វា​នឹង​ផ្ទាំង​បង្ហាញ ប៊ូតុង ដូច​នេះ​សូម​ចុច Invite All ។
នេះ​ជា Code Javascript:
javascript:elms=document.getElementById(‘friends’).getElementsByTagName(‘li’);for(var fid in elms){if(typeof elms[fid] === ‘object’){fs.click(elms[fid]);}}
សូម​មើល​រូប​ឧទាហរណ៍​ខាង​ក្រោម៖
កូដ សម្រាប់​អញ្ជើញ​មិត្ត​ម្ដង​ទាំង​អស់
សូម កន្លែង ពណ៌ លឿង ដែលសម្រាប់ ចម្លង Code ដាក់ បញ្ចូល
គ្រាន់​តែ​ធ្វើ​បែប​នេះ លោក​អ្នក​អាច Invite បាន​ម្ដង​រាប់​រយ​រាប់​ពាន់​នាក់​ក្នុង​ពេល​តែ​មួយ ហើយ​ចំនួន Friends គឺ​អា​ស្រ័យ​ទៅ​លើ​ចំនួន​ដែល​លោក​អ្នក​មាន​។ សូម​ចែក​រំលែក​អត្ថបទ​នេះ​ទៅ​ មិត្ត​ភក្តិ​របស់​លោក​អ្នក និង​ជួយ​ផ្ដល់​ជា​មតិ​ផង។

ដកស្រង់ពី Learn for Khmer.com

No comments:

Post a Comment