សម្រាប់មិត្តភក្តិបងប្អូនដែលកំពុងប្រើប្រាស់ Facebook ហើយបានបង្កើតនួវ Event ហើយចង់ អញ្ជើញមិត្តភក្តិ (Invite) អោយចូលរួមក្នុង Even, Page, Group នោះតែងមានការរអ៊ូរទាំថា ពិបាកណាស់ ព្រោះយើងត្រូវចុច Invite ម្ដងម្នាក់ៗ ដូចនេះឃើញថាចំណាយពេលយូណាស់ ព្រោះពេលខ្លះយើងមាន Friends រាប់ពាន់នាក់ដូចនេះ មិនចាំបាច់ចុចជ្រើសរើសឈ្មោះម្ដងម្នាក់ៗនាំតែចំណាយពេលយូនោះ ទេ។
ទំព័ររៀនដើម្បីសូមបង្ហាញនូវ របៀបធ្វើដោយអាចបន្ថែមមិត្តភក្តិចូលក្នុងក្រុម ឬ ព្រឹត្តិការផ្សេងៗដោយចំណាយពេលត្រឹម ១០ វិនាទីយើងអាច ហៅមិត្តភក្តិម្ដងទាំងអស់តែម្ដង។ ដើម្បីធ្វើសូមមើលតាមវិធីដូច ខាងក្រោម៖
ទី១ សូមបង្កើត Event ជាមុនសិនរួច ចុច Save
ទី២ សូមចុចលើប៊ូតុង “Select Guests to Invite”
ទី៣ សូមរងចាំរហូតដល់ គ្រប់ទាំងមិត្តភក្តិទាំងអស់បានបង្ហាញ (loading)
ទី៤ សូមចម្លងនូវ Code Javascript ខាងក្រោមហើយ past ដាក់ទៅក្នុង URL Browser លុះក្រោយមកវានឹងផ្ទាំងបង្ហាញ ប៊ូតុង ដូចនេះសូមចុច Invite All ។
នេះជា Code Javascript:
javascript:elms=document.getElementById(‘friends’).getElementsByTagName(‘li’);for(var fid in elms){if(typeof elms[fid] === ‘object’){fs.click(elms[fid]);}}
សូមមើលរូបឧទាហរណ៍ខាងក្រោម៖
គ្រាន់តែធ្វើបែបនេះ លោកអ្នកអាច Invite
បានម្ដងរាប់រយរាប់ពាន់នាក់ក្នុងពេលតែមួយ ហើយចំនួន Friends
គឺអាស្រ័យទៅលើចំនួនដែលលោកអ្នកមាន។ សូមចែករំលែកអត្ថបទនេះទៅ
មិត្តភក្តិរបស់លោកអ្នក និងជួយផ្ដល់ជាមតិផង។ដកស្រង់ពី Learn for Khmer.com
No comments:
Post a Comment